• មុខងារបញ្ជូលកាលបរិច្ឆេទចន្ទគតិស្វ័យប្រវត្តិក្នុង Microsoft Word
    ,

    មុខងារបញ្ជូលកាលបរិច្ឆេទចន្ទគតិស្វ័យប្រវត្តិក្នុង Microsoft Word

    ការសរសេរកាលបរិច្ឆេទ ឬថ្ងៃខែឆ្នាំជាភាសាខ្មែរយើង (កាលបរិច្ឆេទចន្ទគតិ) មានភាពលម្អិតច្រើន។ ដោយសារតែបច្ចុប្បន្នយើងប្រើប្រាស់កាលបរិច្ឆេទសុរិយគតិច្រើន រាល់ពេលប្រើប្រាស់ចន្ទគតិធ្វើឱ្យត្រូវបើកប្រតិទិនមើលដើម្បីចម្លងថ្ងៃខែឆ្នាំចន្ទគតិ។ ការធ្វើបែបនេះមានភាពស្ទុកស្មាញ់ និងចំណាយពេលច្រើន ហើយពិសេស យើងអាចបង្កើតកំហុសច្រើនផងដែរ។ ការតំម្លើងមុខងារ Khmer Date ក្នុងកម្មវិធី Microsoft Word តាមរយៈ Add-ins ជួយឱ្យការងារសរសេរកាលបរិច្ឆេទខ្មែរកាន់តែរហ័ស និងកាត់បន្ថយកំហុស។ សូមទស្សនាវីដេអូគំរូខាងក្រោម និងទាញយកកម្មវធី Khmer Date ដោយឥតគិតថ្លៃ។ សូមទស្សនាវីដេអូមុនទាញយក ដើម្បីប្រាកដថាមុខងារនេះ សមស្របតាមតម្រូវការរបស់លោកអ្នក។ វីដេអូនេះបង្ហាញពីការប្រើប្រាស់ និងរបៀបដំឡើងកម្មវិធី។ ទាញកម្មវិធី Khmer Lunar Calendar Setup.exe


អត្ថបទថ្មីៗ

ជម្រើសវីដេអូ