បច្ចេកវិទ្យាអ៊ីនធឺណិតចល័ត ជំនាន់ទី៥(5G) នៅកម្ពុជា


ក្នុង

បច្ចេកវិទ្យា 5G ឬបច្ចេកវិទ្យាអ៊ីធឺណិតចល័តជំនាន់ទី៥ ជាពាក្យវេយ្យស័ព្ទពាណិជ្ជកម្ម មានន័យថាបច្ចេកវិទ្យាអ៊ីនធីណិត ឬទូរសព្ទចល័តបានអភិវឌ្ឍមកដល់ជំនាន់ទី៥។

ជំនាន់ទី១ ក្នុងទស្សវត្សឆ្នាំ ១៩៨០ បច្ចេកវិទ្យាទូរសព្ទចល័តចាប់ផ្ដើមមានការប្រើប្រាស់នៅបណ្ដាលប្រទេសជាច្រើននៅលើពិភពលោក ហើយសម្រាប់ប្រទេសកម្ពុជាយើងចាប់ផ្ដើមានការប្រើប្រាស់នៅកំឡុងឆ្នាំ ១៩៩០។ ទូរសព្ទចល័តនៅពេលនោះមានរូបរាងធំ អាចហៅទូរសព្ទចូលប្រព័ន្ធទូរសព្ទលើតុបាន​ ប៉ុន្តែវាមានបញ្ហាឆ្លងប្រព័ន្ធច្រើន ដែលប្រេកង់នៅជិតគ្នាអាចស្ដាប់សម្លេងសន្ទនាគ្នាបាន។ មូលហេតុដែលមានការឆ្លងប្រព័ន្ធបែបនេះ ដោយសារតែបច្ចេកវិទ្យាទូរសព្ទចល័តនៅពេលនោះជាបច្ចេកវិទ្យា អាណាឡូក(Analog) មានន័យថា កម្រិតបច្ចេកវិទ្យាប្រហាក់ប្រហែល និងប្រេកង់វិទ្យុដែរ។

មកដល់ឆ្នាំ ១៩៩០ ពិភពលោកចាប់ផ្តើមមានបច្ចេកវិទ្យាថ្មីដែលមានលក្ខណៈឌីជីថល និងអ៊ិនគ្រីបសិន(Encyption) ដែលបច្ចេកវិទ្យានោះហៅថា Global System for Mobile Communications (GSM) ឬយើងច្រើនស្គាល់ថា 2G ។ តាមរយៈបច្ចេកវិទ្យានេះ សម្លេងសារសន្ទនាចាប់ផ្តើមរលូន និងរក្សាបាននូវសុវត្ថិភាព និងឯកជនភាពច្រើនជាងមុន។

មុនមកដល់បច្ចេកវិទ្យា 3G មានបច្ចេកវិទ្យាមួយដែលគេស្គាល់ថា 2.5G ដែលប្រើប្រាស់បច្ចេកវិទ្យា General Packet Ratio Services (GPRS) ឬ Enhanced Data Rates for GSM Evolution (EDGE) ។ កម្រិតបច្ចេកវិទ្យចល័តនេះក៏នៅតែបន្តមានឃើញដែល នៅពេលអ៊ីនធឺណិតរបស់យើងដើរយឺត ដែលមានសញ្ញាអក្សរ E នៅលើទូរសព្ទ។ ដូច្នេះ នៅពេលទូរសព្ទនាពេលនោះអា​ចប្រើប្រាស់អ៊ីធឺណិតបាន ប៉ុន្ដែក្នុងល្បឿនមួយយឺតខ្លាំង។

បន្តពី 2.5G យើងបានស្គាល់បច្ចេកវិទ្យាថ្មីមួយទៀតគឺ 3G (International Mobile Telecommunication 2000, ITM2000) ។ ក្នុងសម័យ 3G នេះហើយដែលប្រទេសកម្ពុជាស្គាល់អ៊ីនធឺណិតច្រើន យើងស្គាល់ Browser, Multimedia, Social Media, Email, Map ។ល។

នៅឆ្នាំ២០១៣ សម្រាប់ប្រទេសកម្ពុជាយើងបានប្រើប្រាប់បច្ចេកវិទ្យា 4G (International Mobile Telecommunication Advanced) ដែលភាពខុសគ្នារវាង 3G និង 4G មានមិនច្រើននោះទេ ពោលគឺល្បឿនអ៊ីនធឺណិតជាអ្វីដែលខុសគ្នាច្រើនជាងគេ។

ត្រឡប់ទៅបច្ចេកវិទ្យា 3G បន្តិចវិញ ពិភពលោកមានបញ្ហាមួយមុនវត្តមានបច្ចេកវិទ្យា 3G ដោយហេតុថា ពិភពលោកមិនមានស្ដុងដាបច្ចេកវិទ្យារួមនៅឡើយ។ មានន័យថា ទូរសព្ទប្រទេសមួយទៅប្រទេសមួយមានកម្រិតបច្ចេកវិទ្យាផ្សេងៗគ្នា​ ហើយមិនអាចប្រើប្រាស់ឆ្លងប្រទេសបានឡើយ។ មកដល់ឆ្នាំ២០០០ សហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Uion, ITU) បានកំណត់ស្ដុងដាបច្ចេកវិទ្យារួមមួយដើម្បីអាចប្រើប្រាស់ និងទទួលស្គាល់ជាអន្តរជាតិ ដូច្នេះហើយទើបចាប់ពីបច្ចេកវិទ្យា 3G មកទើប ទូរសព្ទមួយអាចដំណើរការនៅទូទាំងពិភពលោក។

ចំពោះ 5G មានឈ្មោះបច្ចេកទេសផ្លូវការថា International Mobile Telecommunication 2020 (IMT2020) ។ ​បច្ចេកវិទ្យា 5G នេះ ត្រូវបានសម្រេចអនុវត្តឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ២០១៥ មកម្លេះ។

បច្ចេកវិទ្យា 5G មានលក្ខខណៈពិសេស ៣ សំខាន់ៗ៖

  1. ល្បឿនលឿនជាងមុន
    លឿនបច្ចេកវិទ្យា 4G ប្រហែល​ ១០ដង ទៅ ១០០ដង ឬកម្រិតខ្ពស់បំផុត​ 1Gbps
  2. ភ្ជាប់ឧបករណ៍ច្រើនជាងមុន
    ១គ.ម២ អាចភ្ជាប់ឧបករណ៍បានប្រហែល ១ ០០០ ០០០ ឧបករណ៍
  3. កម្រិតពន្យារពេលកាន់តែទាបជាងមុន
    ការទំនាក់ទំនងរលូនជាងមុន និងកម្រិតពន្យារទាប ដែលធ្វើឱ្យការទំនាក់ទំនងមានភាពជាកស្ដែង អនុញ្ញាត្តឱ្យបច្ចេកវិទ្យាទំនាក់ទំនងដូចជា​ VR និងស្រដៀងគ្នានេះកាន់តែស្ថិតមកកៀកពិភពលោកយើង។

បច្ចេកវិទ្យា 5G មាន ២ ប្រភេទ៖

  1. Non Standalone 5G (NSA 5G)
  2. Standalone 5G (SA 5G)
សិក្សាបន្ថែម

  • មុខងារបញ្ជូលកាលបរិច្ឆេទចន្ទគតិស្វ័យប្រវត្តិក្នុង Microsoft Word

    មុខងារបញ្ជូលកាលបរិច្ឆេទចន្ទគតិស្វ័យប្រវត្តិក្នុង Microsoft Word

    ការសរសេរកាលបរិច្ឆេទ ឬថ្ងៃខែឆ្នាំជាភាសាខ្មែរយើង (កាលបរិច្ឆេទចន្ទគតិ) មានភាពលម្អិតច្រើន។ ដោយសារតែបច្ចុប្បន្នយើងប្រើប្រាស់កាលបរិច្ឆេទសុរិយគតិច្រើន រាល់ពេលប្រើប្រាស់ចន្ទគតិធ្វើឱ្យត្រូវបើកប្រតិទិនមើលដើម្បីចម្លងថ្ងៃខែឆ្នាំចន្ទគតិ។ ការធ្វើបែបនេះមានភាពស្ទុកស្មាញ់ និងចំណាយពេលច្រើន ហើយពិសេស យើងអាចបង្កើតកំហុសច្រើនផងដែរ។ ការតំម្លើងមុខងារ Khmer Date ក្នុងកម្មវិធី Microsoft Word តាមរយៈ Add-ins ជួយឱ្យការងារសរសេរកាលបរិច្ឆេទខ្មែរកាន់តែរហ័ស និងកាត់បន្ថយកំហុស។ សូមទស្សនាវីដេអូគំរូខាងក្រោម និងទាញយកកម្មវធី Khmer Date ដោយឥតគិតថ្លៃ។ សូមទស្សនាវីដេអូមុនទាញយក ដើម្បីប្រាកដថាមុខងារនេះ សមស្របតាមតម្រូវការរបស់លោកអ្នក។ វីដេអូនេះបង្ហាញពីការប្រើប្រាស់ និងរបៀបដំឡើងកម្មវិធី។ ទាញកម្មវិធី Khmer Lunar Calendar Setup.exe

    ,
  • ពុម្ពអក្សរបំប្លែងលេខឡាតាំងទៅជាលេខខ្មែរដោយស្វ័យប្រវត្តិ

    ពុម្ពអក្សរបំប្លែងលេខឡាតាំងទៅជាលេខខ្មែរដោយស្វ័យប្រវត្តិ

    ដោយសារមុខងារលេខរៀង ឬលេខបញ្ជី (Numbering System) ក្នុងកម្មវិធីកុំព្យូទ័រពុំមានលេខខ្មែរនៅឡើយ ទើបការចងក្រងឯកសារជាភាសាខ្មែរសុទ្ធមិនភាពលំបាក។ ប្រសិនបើចង់សរសេរជាភាសាខ្មែរសុទ្ធ ទាំងលេខរៀង ទាំងលេខទំព័រ ត្រូវតែសរសេរដោយដៃ ព្រោះប្រព័ន្ធមិនទាន់ស្គាល់។ ខ្ញុំបានស្វែងរកឃើញដំណោះស្រាយសម្រាប់ពុម្ពអក្សរខ្មែរចំនួន១៤ខាងក្រោមដែលអាចជួយបំប្លែងលេខអង់គ្លេសទៅជាលេខខ្មែរងាយៗ និងរក្សាបានដំណើរការរលូននៃប្រព័ន្ធលេខរៀងជាធម្មតា។ Auto Khmer Numbering.zip

    ,
  • តិចនិកឆបោកលើ Telegram ធំៗ ទាំង៨នៅកម្ពុជា

    តិចនិកឆបោកលើ Telegram ធំៗ ទាំង៨នៅកម្ពុជា

    Telegram ជាថ្នាលទំនាក់ទំនងឌីជីថលដ៏ពេញនិយម ដោយសារវាជាសហគមន៍រូបិយបណ្ណគ្រីបតូដ៏ធំបំផុតមួយ និងភាពសម្បូរបែបក្នុងការទំនាក់ទំនង ឆាប់រហ័ស និងជាពិសេសមានប្រព័ន្ធការពារសុវត្ថិភាព​ខ្ពស់មួយផងដែរ។ ទោះជាមានមុខងារការពារប្រព័ន្ធសុវត្តិច្រើនយ៉ាងណាក្ដី ការប្រើប្រាស់ប្រកបដោយសុវត្តិភាពជាទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ផ្ទាល់។ ហេតុនេះហើយអ្នកប្រើប្រាស់គប្បីយល់ដឹងពីវិធីសាស្ត្រឆបោកធំៗ និងវិធីបង្កើនសុវត្ថិភាពដូចខាងក្រោម។ ដំបូងយើងមកដឹងមូលហេតុក្រុមឆបោកយក Telegram ជាឧបករណ៍ឆបោក ភាពពេញនិយម និងងាយស្រួលក្នុងការងារបង្កើត Group, Channel, ជាពិសេសប្រមូលផ្ដុំមនុស្ស កសាងសហគមន៍ដែលមើលទៅដូចជាការពិត ធ្វើឱ្យការឆបោករបស់ពួកគេមានប្រសិទ្ធភាព​ និងចំណេញច្រើនជាមធ្យោយបាយផ្សេង។ បើដូចនេះតើ Telegram មានសុវត្ថិភាពក្នុងការប្រើប្រាស់ទេ? មិនថាតែ Telegram ឬកម្មវិធីទំនាក់ទំនងផ្សេងនោះទេ ដើម្បីប្រាកដថាអ្នកមានសុវត្តិភាពក្នុងការប្រើប្រាស់ប្រពន្ធការពារដែលមានសម្រាប់ ឬផ្ទាល់ពីកម្មវិធីទំនាក់ទំនងទាំងនោះមិនអាចធានាសុវត្តិភាពរបស់អ្នកប្រើប្រាស់ពេញលេចទេ ពោលគឺអាស្រ័យលើការយល់ដឹងពីហានិភ័យ និងការការពាររបស់អ្នកប្រើប្រាស់។ ខាងក្រោមនេះជាប្រភេទនៃការឆបោកធំៗ ដែលប្រទះឃើញក្នុងកម្មវិធី Telegram ១. មនោសញ្ចេតនាក្លាយក្លែង (ស្វែងរកមិត្ត) វិធីនេះ Admin ជួបក្នុង Skype មុនគេ ហើយក្រោយៗមកក៏ឃើញមានក្នុងកម្មវិធី Telegram ដែលដោយសារតែខ្មែរយើងនិយមប្រើប្រាស់ច្រើន។ ដំបូងមានមនុស្សមិនស្គាល់គ្នាផ្ញើសារមកសួរនាំពីនេះពីនោះ រួចហើយពឹងយើងបែបនេះបែបនោះ ហើយពឹងឱ្យយើងចូលគណនីធនគាររបស់គាត់ផ្ញើលុយទៅអ្នកផ្ញើទៀត ដោយធ្វើដូចទុកចិត្តយើង។ មួយរយៈក្រោយមកធ្វើជាមានបញ្ហាហើយខ្ចីលុយ ១០០០ដុល្លារ ក្រោយៗមកចុះមក ១០០ដុល្លារពេលយើងប្រាប់ថាអត់មាន។ ២. ជំនួយការបច្ចេកវិទ្យាក្លែងក្លាយ…

  • តើបញ្ញាសប្បនិម្មិត(AI) និងបច្ចេកវិទ្យាមានភាពលំអៀងទេ?

    តើបញ្ញាសប្បនិម្មិត(AI) និងបច្ចេកវិទ្យាមានភាពលំអៀងទេ?

    នៅពេលបច្ចេកវិទ្យកាន់តែប្រើប្រាស់ទូលំទូលាយ ពិសេសបញ្ញាសប្បនិម្មិត(AI) មនុស្សមួយចំនួនចាប់ផ្ដើមចាប់អារម្មណ៍សំណួរថា “តើបញ្ញាសប្បនិម្មិត និងបច្ចេកវិទ្យាមានភាពលំអៀងដូចមនុស្សទេ?”

  • កម្មវិធីកែសម្រួល PDF ដែលគួរឱ្យណែនាំបំផុត

    កម្មវិធីកែសម្រួល PDF ដែលគួរឱ្យណែនាំបំផុត

    រាល់ពេលនិយាយពីឯកសារ ឬកម្មវិធីកែសម្រួលឯកសារ PDF (PDF Editor Software) មនុស្សស្ទើរគ្រប់គ្នានៅលើពិភពលោកប្រាកដជានឹកឃើញដល់ Adobe Acrobat DC/Reader មុនគេ។ ប៉ុន្តែថ្ងៃនេះ យើងនឹងណែនាំកម្មវិធីថ្មីមួយ ដែលនឹងផ្ដល់បទពិសោធន៍ល្អបំផុតសម្រាប់លោកអ្នក។ ប្រាកដណាស់ Adobe Acrobat DC មានស្ដង់ដាខ្ពស់ មុខងារប្រើប្រាស់ទូលំទូលាយ មានភាពបត់បែនច្រើន បើធៀបនឹងកម្មវិធី PDF ផ្សេងទៀត។ ដោយសារមុខងារសំបូរបែបរបស់វាបែបនេះហើយ ទើបធ្វើឱ្យតម្លៃរបស់វាថ្លៃ ដែលអ្នកប្រើប្រាស់ PDF ម្ដងម្កាលតែងស្វែងរកដំណោះស្រាយផ្សេងពីវា។ គិតត្រឹមឆ្នាំ ២០២៦ Adobe Acrobat DC មានតម្លៃប្រចាំខែ ១២,៥ដុល្លារ សម្រាប់អាជ្ញាបណ្ណសិស្ស និងប្រហែល ២២ដុល្លារ សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន។ សម្រាប់ខ្ញុំយល់ថាតម្លៃនេះ មិនថ្លៃទោះទេ ប្រសិនបើអ្នកប្រើប្រាស់វាជាប្រចាំ ប៉ុន្តែប្រសិនប្រើប្រាស់ម្តងម្កាល ខ្ញុំសូមណែនាំឱ្យប្រើប្រាស់កម្មវិធីដំណោះស្រាយ PDF ផ្សេងទៀត ដូចជា PDF24 និង ILOVEPDF ជំនួសវិញ។ បច្ចុប្បន្ន ILOVEPDF អនុញ្ញាតឱ្យប្រើប្រាស់តែមានលើគេហទំព័រប៉ុណ្ណោះ។…