• Deepseek បញ្ញាសិប្បនិម្មិត (AI) ថ្មី ដែលបង្កើតដោយចិន

    ពិភពលោកទាំងមូល ពិសេសសហរដ្ឋអាមេរិកកំពុងភ្ញាក់ផ្អើលជាមួយបញ្ញាសិប្បនិម្មិតថ្មីរបស់ចិន គឺ Deepseek ដែលមានសមត្ថភាពប្រហាក់ប្រហែល ChatGPT របស់ openai របស់សហរដ្ឋអាមេរិក។  ត្រឹមតែរយៈពេលមួយថ្ងៃក្រោយប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធី Deepseek ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងនាមជាកម្មវិធីដែលទទួលបានការទាញយកមកប្រើប្រាស់ច្រើនជាងគេលើថ្នាលកម្មវិធី Playstore ។ Deepseek អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើមុខងាររបស់ខ្លួនដោយសេរី ខណៈ ChatGPT តម្រូវឱ្យអ្នកប្រើប្រាស់ជំនាន់​​ ៤ ត្រូវបានប្រាក់ប្រហែល ២០ដុល្លារក្នុងមួយខែ។ លើសពីនេះ អ្នកប្រើប្រាស់អាចសន្ទនាជាភាសាខ្មែរយ៉ាងរលូន នឹងប្រសើរជាង ChatGPT ជាមួយ Deepseek ។ បង្កើតគណនី Deepseek នៅទីនេះ!

  • គន្លឹះសាកថ្មទូរសព្ទ Samsung ដើម្បីឱ្យថ្មកាន់បានយូរ

    ការសាកថ្មមិនមែនជាប្រធានបទដែលទាក់ចិត្ត និងទាក់ទាញចំណាប់អារម្មណ៍ច្រើននៃទូរស័ព្ទ ឬថេប្លេតនោះទេ ប៉ុន្តែ វាជារឿងដ៏សំខាន់។ អ្នកអាចសាកថ្មឧបករណ៍ Galaxy របស់អ្នក ដោយប្រើ Travel Adapter Samsung ណាមួយ ប៉ុន្តែពួកគេអាចប្រើខ្សែ Samsung Original និងខ្សែ USB ជាមួយទូរស័ព្ទ ឬថេប្លេតរបស់អ្នក។ ទូរស័ព្ទ Galaxy ត្រូវបានរចនាឡើងដើម្បីផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងថាមពលថ្មដ៏ល្អឥតខ្ចោះ។ ទោះជាយ៉ាងណាក៏ដោយ អាយុកាលថ្មអាស្រ័យលើរបៀបដែលថ្មត្រូវបានប្រើប្រាស់ ហើយឧបករណ៍ផ្សេងៗមានអាយុកាលថ្មខុសៗគ្នា។ ដើម្បីស្វែងយល់ពីរបៀបបង្កើនប្រសិទ្ធភាពថ្មនៅលើទូរស័ព្ទរបស់អ្នក សូមព្យាយាមធ្វើតាមការណែនាំមួយចំនួនរបស់យើង។ គន្លឹះទូទៅ៖ លំដាប់លំដោយនៃការសាកថ្ម តាមការស្រាវជ្រាវ ការអនុវត្តបែបនេះមិនសម្រាប់តែ Galaxy ទេ ប៉ុន្ដែគឺគ្រប់ទូរស័ព្ទទាំងអស់តែម្តង។ នៅក្នុងការកំណត់ថ្មច្រើនទៀត មានមុខងារមួយចំនួនដែលមានសម្រាប់ការបង្កើនប្រសិទ្ធភាពថ្ម។

  • បង្កើតគំរូ Leave Plan Template in Excel

    នេះជាឯកសារគំរូផែនការឈប់សម្រាក់ ដែលលោកអ្នកអាចកែថ្ងៃខែឆ្នាំឈប់សម្រាក់ប្រចាំឆ្នាំ ដើម្បីប្រើប្រាស់បានត្រឹមត្រូវ។

  • Tacteing Font: A Unique Khmer Typeface with Symbols and Images

    Tacteing Font is a distinctive Khmer typeface renowned for its inclusion of symbols and images. This TrueType font file (.TTF) was created by Cambodian Om Mony in 1991 and last updated in 2019. It has become an essential tool in various applications, especially in Microsoft Office, where users often insert these symbols directly into their…

  • គន្លឹះកាត់បន្ថយហានិភ័យពីការ​វាយប្រហារ (Hack) គណនី Telegram

    មិនមែនតែប្រទេសកម្ពុជាប៉ុណ្ណោះទេ វេទិការទំនាក់ទំនង Telegram មានអ្នកប្រើជាង ៧០០ លាននាក់ បានក្លាយជាវេទិការទំនាក់ទំនងសារសន្ទនាដ៏ពេញនិយមបំផុតមួយ។ ទោះបីមានមុខងារសារសន្ទនាសុវត្ថិភាព និងជាសម្ងាត់ក៏ដោយ ក៏ថ្នាលទំនាក់ទំនង Telegram មិនទាន់ធានាសុវត្ថិភាពអ្នកប្រើប្រាស់បាន ១០០% នោះឡើយ។ ពិតណាស់គ្មានថ្នាលទំនាក់ទំនងណាមួយធានាសុវត្ថិភាពឥតខ្ចោះឡើយ។ ក្នុងន័យនេះអ្នកប្រើប្រាស់ Telegram គប្បីស្វែងយល់ពីរបៀបការពារសុវត្តិភាពគណនីដោយខ្លួនឯង។ មុខងារសុវត្ថិភាពនៃ Telegram ទោះបីមុខងារសុវត្ថិភាពទាំងនេះបានបំពាក់លើថ្នាលទំនាក់ទំនង Telegram ក៏ដោយ ក៏ក្រុមអ្នកវាយប្រហារ (Hackers) នៅតែមានវិធីវាយប្រហារជាច្រើន ដែលយើងនឹងបកស្រាយវិធីទូទៅមួយចំនួនដូចខាងក្រោម។ ហានិភ័យដែលអ្នកកើតមាន 1.​ Phising Attacks Phishing នៅតែជាវិធីមួយក្នុងចំណោមវិធីទូទៅបំផុត ដែលអ្នកវាយប្រហារលួចចូលគ្រប់គ្រងគណនី Telegram ។ ការវាយប្រហារតាមការបន្លំ ពាក់ព័ន្ធនឹងការបញ្ឆោតអ្នកប្រើប្រាស់ឱ្យចុចលើតំណភ្ជាប់ក្លែងក្លាយ ឬទាញយកឯកសារបង្កប់មេរោគ ដែលអាចនាំឱ្យប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួន រួមទាំងអត្តសញ្ញាណអ្នកប្រើប្រាស់។ ជាឧទាហរណ៍ អ្នកវាយប្រហារអាចបង្កើតទំព័រចូល Telegram ក្លែងក្លាយ ដើម្បីចម្លងយកលេខទូរស័ព្ទ និងលេខកូដចូលប្រើរបស់ជនរងគ្រោះ។ វិធីការពារខ្លួនអ្នក៖ តែងតែផ្ទៀងផ្ទាត់ប្រភពនៃសារ ឬតំណភ្ជាប់ណាមួយដែលអ្នកទទួលបាន ជាពិសេសប្រសិនបើឯកសារទាំងនោះគួរឱ្យសង្ស័យ ឬស្នើសុំព័ត៌មានផ្ទាល់ខ្លួន។ 2. វិស្វកម្មសង្គម /…

  • ការប្រើប្រាស់មុខងារ VLOOKUP របស់ Excel

    VLOOKUP គឺជាមុខងារពេញនិយមបំផុតនៅក្នុង Excel សម្រាប់ការរកមើលមូលដ្ឋាន។ នេះគឺដោយសារតែ VLOOKUP មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានប្រយោជន៍៖ វាស្កេនតារាង ស្វែងរកតម្លៃ និងបង្ហាញលទ្ធផលក្នុងជួរដែលត្រូវគ្នា។ ដោយសារតែបញ្ហាបែបនេះលេចឡើងនៅក្នុងឧស្សាហកម្មស្ទើរតែទាំងអស់ VLOOKUP ត្រូវបានប្រើប្រាស់នៅក្នុងអាជីវកម្មគ្រប់ប្រភេទ។

  • នាយកប្រតិបត្តិ Telegram ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះបារាំង

    ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា លោក Durov ត្រូវបានឃុំខ្លួន បន្ទាប់ពីយន្តហោះឯកជនរបស់គាត់បានចុះចតនៅអាកាសយានដ្ឋាន Le Bourget ទីក្រុងប៉ារីស។ យោងតាមមន្រ្តី ដែលមានអាយុ 39 ឆ្នាំត្រូវបានចាប់ខ្លួនក្រោមដីកាសម្រាប់បទល្មើសទាក់ទងនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានឲ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំង កំពុងចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ជាក់អំពីស្ថានភាពនេះ។ ប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា Durov បានធ្វើដំណើរតាមយន្តហោះឯកជនរបស់គាត់។ Telegram គឺមានប្រជាប្រិយភាពជាពិសេសនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងរដ្ឋអតីតសហភាពសូវៀត។ កម្មវិធីនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ 2018 បន្ទាប់ពីការបដិសេធពីមុនដោយលោក Durov ក្នុងការប្រគល់ទិន្នន័យអ្នកប្រើប្រាស់។ ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​បាន​ដក​វិញ​នៅ​ឆ្នាំ ២០២១។ Telegram ត្រូវបានចាត់ថ្នាក់ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat ។ លោក Durov បានបង្កើត Telegram ក្នុងឆ្នាំ 2013 ហើយគាត់បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ 2014 បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte…

  • ជាមោទនភាពមួយដែលខ្មែរអាចផលិតកម្មវិធីទំនាក់ទំនងសកល

    ក្នុងឆ្នាំ ២០២៤ ថ្មីៗនេះ កម្ពុជាមានកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមដែលមានលក្ខណៈបទដ្ឋានកម្រិតអន្ដរជាតិ ប្រហាក់ប្រហែលទំនាក់ទំនងបណ្ដាញសង្គមដែលពេញនិយមក្នុងប្រទេសកម្ពុជាបច្ចុប្បន្នដូចជា Telegram និង WhatsApp ជាដើម។ ឥឡូវនេះ អ្នកអាចស្វែងរក និងដំឡើងកម្មវិធីនេះប្រើប្រាស់បានតាមរយៈ App Store (ISO) និង Playstore (Android) បានហើយ។ CoolApp ជាកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមកម្រិតសកលដំបូង ដែលបានអភិវឌ្ឍដោយក្រុមអ្នកជំនាញបច្ចេកវិទ្យាជនជាតិខ្មែរ។ កម្មវិធីនេះចំណាយពេលអភិវឌ្ឍអស់ប្រហែល ៣ មកម្លោះ ពោលគឺតាំងពីឆ្នាំ ២០២១ រហូតមកដល់ឆ្នាំ ២០២៤ នេះ។ CoolApp មានមុខងារជាច្រើនដូចជា ផ្ញើសារ ហៅទូរសព្ទ ហៅទូរសព្ទមានវីដេអូ (ប្រហែលខ្មែរយើងគួរបង្កើតពាក្យ ហៅទូរទស្សន៍ = Video​ call) ក្រុមទំនាក់ទំនង ហើយជាពិសេសមានមុខងារ Encryption data (រក្សាទិន្នន័យប្រើប្រាស់ដាច់ដោយលែក និងជាសំខាន់) សុវត្ថិភាព និងឯកជនភាពបុគ្គល ដោយប្រើប្រាស់ Internet Local (Dix) ។ ជាមួយមុខងារដ៏សម្បូរបែប និងបច្ចេកវិទ្យាទំនើប…

  • ទាញយកគំរូប្រវិត្តរូបការងារដោយមិនប្រើរូបថត

    តិចអេឌ (TechEd Cambodia) ត្រូវបានទទួលស្គាល់ច្រើនតាមរយៈមាតិកា បច្ចុប្បន្នភាពប្រវិត្តរូបការងារជំនាន់ថ្មី CV ជំនាន់ថ្មី ឬ Resume ជំនាន់ថ្មី។ អត្ថបទនេះ យើងសូមណែនាំអ្នកពីរបៀបរៀបចំ និងសរសេរប្រវត្តិរូបការងារជំនាន់ថ្មីមួយទៀត ដែលគំរូនេះយើងពុំចាំបាច់ប្រើប្រាស់រូបថតទេ។ អ្នកនឹងយល់ដឹងបន្ថែមពីរបៀបគម្រោងគំនិតរចនា បច្ចេកទេស និងតិចនិតរចនា រួមទាំងការប្រើប្រាស់ពុម្ពអក្សរឱ្យបានសមស្របផងដែរ។ អ្វីដែលល្អនោះគឺថា អ្នកអាចទាញយកគំរូប្រវត្តិរូបការងារនេះបាន តាមរយៈ Download ខាងក្រោម។ ទាំងសិស្ស ទាំងនិស្សិតជាច្រើនផ្ដល់មិតលើវីដេអូណែនាំពីរបៀបធ្វើ CV ថា ពួកគេចង់ឯកសារកែបានដោយខ្លួនឯង (ភាគច្រើនគាត់ចង់បានឯកសារ docx, Microsoft Word) ហើយពួកគាត់ពុំសូវយល់ដឹងច្រើនពីការប្រើប្រាស់កម្មវិធី PowerPoint ឡើយ។ តាមពិត CV ជំនាន់ថ្មីប្រភេទនេះ យើងធ្វើលើកម្មវិធី Powerpoint ងាយស្រួលជាង និងលឿងជាងទ្វេរដង។ ដោយមើលឃើញចន្លោះអ្វីខាតរបស់យុវជនយើងបែបនេះ TechEd ផ្សាយចេញអត្ថបទមួយនេះឡើង ដើម្បីបង្ហាញពីរបស់សរសេរ និងរចនា CV លើ Microsoft Word ហើយឯកសារខាងក្រោមនេះមានប្រភេទ docx តែម្តង។ ឥឡូវនេះយើងមកស្វែងរកខ្លះពីប្រវត្តិរូបការងារគ្មានរូបថត…

  • របៀបផ្លាស់ប្ដូរពុម្ពអក្សរ (ទំហំ និងទម្រង់) ក្នុង Telegram Desktop

    One of the recent updates introduces a built-in option to change the font style, allowing users to personalize their messaging experience further.