• ផ្លាស់ប្ដូររង្វាស់ខ្នាតលើ PowerPoint

    When I start learning Microsoft PowerPoint, I have never noticed what wrong with it. In fact, there is nothing wrong with that, but measurement system in PowerPoint is fixed with our personal computer system which lead to many design and layout customization. When I first noticed this challenge I checked on Microsoft Word, but it’s…

  • PDF24: ជំនួយការកិច្ចការ PDF ដែលឥតគិតថ្លៃ

    ការប្រើប្រាស់ឯកសារ PDF មានភាពចំបាច់ក្នុងរូបភាពជាច្រើន ដូច្នេះហើយការគ្រប់គ្រង់ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការងារផ្ទាល់ខ្លួន និងការងារវិជ្ជាជីវៈ។ មិនថាអ្នកត្រូវការបំប្លែង បញ្ចូលរូបភាព បំបែកទំព័រ ឬកែសម្រួលឯកសារ PDF ទេ មានឧបករណ៍ដែលអាចទុកចិត្តបានអាចធ្វើឱ្យមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ PDF24 គឺជាសំណុំឧបករណ៍ដ៏សម្បូរបែបមួយដែលបង្កើតឡើង ដើម្បីធ្វើឱ្យការងារគ្រប់គ្រង PDF របស់អ្នកកាន់តែសាមញ្ញ។ ខាងក្រោមនេះ គឺជាមុខងារទូទៅខ្លះៗ អំពីអ្វីដែល PDF24 ផ្តល់ជូន និងដែលអាចប្រើជាអត្ថប្រយោជន៍ដល់អ្នក។ PDF24 គឺជាអ្វី? PDF24 គឺជាថ្នាលឌីជីថល និងកម្មវិធីកុំព្យូទ័រ ដែលផ្តល់ជូននូវឧបករណ៍ជាច្រើនទាក់ទងនឹង PDF។ បង្កើតឡើងដោយ Geek Software GmbH ក្នុងគោលបំណងផ្តល់ដំណោះស្រាយងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្កើត និងកែសម្រួលឯកសារ PDF។ ថ្នាលឌីជីថលនេះអាចចូលប្រើបានតាមរយៈគេហទំព័រ pdf24.org ឬដំឡើងកម្មវិធីកុំព្យូទ័រក៏បាន។ មុខងារសំខាន់ៗរបស់ PDF24 1. ការបង្កើត និងការបំប្លែង PDF PDF24 អនុញ្ញាតឱ្យអ្នកបង្កើត PDF ពីទ្រង់ទ្រាយឯកសារផ្សេងៗ រួមទាំង Word,…

  • ប្រើត្រឹម PowerPoint អាចថតអេក្រង់​ច្បាស់ដល់កម្រិត 1080

    ការថតអេក្រង់(Screen record) ជាមុខងារដែលមានប្រយោជន៍ និងតម្រូវការចំបាច់មួយសម្រាប់កំព្យទ័ររបស់យើងទាំងអស់គ្នា។ មុខងារនេះ Microsoft PowerPoint ដាក់ឱ្យប្រើប្រាស់ ដើម្បីអាចជួយការងារថតអេក្រង់កម្រិតស្រាលក្នុងការរក្សទុកព័ត៌មានជាវីដេអូ ការបង្កើតមាតិកាពហុមេឌៀដែលទាក់ទាញ ដែលអាចចែករំលែកជាមួយទស្សនិកជននៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ មិនថាអ្នកកំពុងរៀបចំមេរៀន បទបង្ហាញអាជីវកម្ម ឬការបង្រៀនណាមួយនោះទេ អាចធ្វើបានជាមួយមុខងារថតអេក្រង់របស់ PowerPoint។ មុខងារថតអេក្រង់នេះ មិនគ្រាន់តែអាចថតបង្ហាញលើតែកម្មវិធី PowerPoint ប៉ុណ្ណោះទេ វាអាចថតអេក្រង់គ្រប់កន្លែងដែលអ្នកបើកបង្ហាញទាំងអស់តែម្តង។ របៀបថតអេក្រង់នៅក្នុង PowerPoint ជំហានទី១: បើក ឬបង្កើតឯកសារ PowerPoint មួយ មិនថាអ្នកថតអេក្រង់បទបង្ហាញលើ PowerPoint ឬព័ត៌លើអេក្រង់ផ្សេងនោះទេ អ្នកត្រូវបើក ឬបង្កើតឯកសារ PowerPoint មួយសិនដើម្បីអាចចូលទៅកាន់មុខងារនេះ។ ជំហានទី២: ទៅកាន់ថេប Record ចុចលើថេប Record > Screen Recordingបន្ទាប់មកជ្រើសរើសតំបន់ ឬធំអក្រង់សម្រាប់ថត និងកំណត់សម្លេងបិទបើកបានផងដែរ។ ជំហានទី៣ៈ លទ្ធផលសម្រេច លទ្ធផល ឬវីដេអូសម្រេចនឹងរក្សារទុកក្នុង slide ដែលអ្នកស្ថិតនៅមុនថត។ អ្នកអាចរក្សារទុកឯកសារជាទម្រង់ ppt ឬ…

  • អបអរសាទរការមកដល់បច្ចេកវិទ្យា 5G នៅកម្ពុជា

    ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង១២យប់ ឈានចូលឆ្នាំថ្មីឆ្នាំសកល២០២៦ ប្រទេសកម្ពុជារីករាយស្វាគមន៍បច្ចេកវិទ្យា 5G ។ ទំព័រសករាជថ្មី 5G នាំមកនូវបទពិសោធន៍អ៊ីធឺណិតល្បឿនលឿនមិនធ្លាប់មាន អនុញ្ញាតឱ្យបច្ចេកវិទ្យាទំនើបថ្មីៗមានវត្តមាននៅកម្ពុជា។ ក្នុងសន្និសិទបើកវេទិការរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិពណ៌បច្ចេកវិទ្យាឌីជីថល​ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងទូរគមនាគមន៍ប្រកាសការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទី៥ (5G) ដែលប្រព័ន្ធទូរសព្ទចល័តធំៗ ចំនួន៣នឹងមានសេវា 5G ចាប់ពីថ្ងៃទី១ ខែកមរា ឆ្នាំ២០២៦ តទៅ។ ក្រុមហ៊ុនទូរសព្ទចល័នធំៗចំនួន៣រួមមាន Cellcard, Smart និង Metfone សុទ្ធតែដាក់ដំណើរការបច្ចេកវិទ្យា 5G ដំណាលគ្នា។ គួរឱ្យដឹងដែលថាការអនុវត្តដំបូងនេះ សេវា 5G មិនទាន់គ្រប់ដណ្ដប់ទូទាំងផ្ទៃប្រទេសនៅឡើយ។ ព័ត៌មានលម្អិតនូវទីតាំង ខេត្ត ក្រុង នានាដែលមានដាក់ដំណើតប្រព័ន្ធ 5G ពេញលេញឬយ៉ាងណា សូមចូលទៅកាន់ទំព័រផ្សេងរបស់ប្រព័ន្ធទូរសព្ទររបស់លោកអ្នក។ ព័ត៌មានបន្ថែម

  • តើអ្វីទៅជា Agentic AI?

    ក្រោយមានបទពិសោធន៍សន្ទនាជាមួយអ្នកប្រើប្រាស់ទូទៅសកលលោកប៉ុន្មានឆ្នាំមកនេះ AI ពីមុនដែលគេស្គាល់ថា Generative AI (បញ្ញាសិប្បនិម្មិតស្វ័យបង្កើត) អភិវឌ្ឍដល់កម្រិតមួយទៀត ដែលគេហៅថា Agentic AI (បញ្ញាសិប្បនិម្មិតភ្នាក់ងារ)។ យ៉ាងក៏ដោយវត្តមាន Generative AI ក៏នឹងមានបន្តធម្មតា ហើយ Agentic AI ជាប្រភេទថ្មីមួយទៀតដែលដាក់ឱ្យដំណើរការ ដោយសារវាមានតួនាទីផ្សេងពីគ្នា និងអាស្រ័យគ្នាផងដែរ។ និយាយពី Agentic AI (បញ្ញាសិប្បនិម្មិតភ្នាក់ងារ) តាមរយៈឈ្មោះរបស់វាអាចឱ្យយើងយល់បានខ្លះអំពីបញ្ញាសិប្បនិម្មិតជំនាន់ថ្មីមួយនេះ។ Agentic មានន័យថាដែលជាភ្នាក់ងារ។ ស្ដាប់ទៅវាហាក់ដូចជា Robot (រ៉ូបត) ដែលអាចធ្វើការជំនួសមនុស្សបាន។ ហើយនេះជាការពិត Agentic AI មានសមត្ថភាពសម្រួលការងារមនុស្សបានយ៉ាងច្រើន តាមរយៈការបំពេញកិច្ចការស្វ័យប្រវត្តិដោយការវិភាគស៊ីជម្រៅ ផ្អែកលើហេុតផល និងបទពិសោធន៍របស់វា។ មុខងារនេះស្ទើរតែដូចមនុស្សយើងទៅហើយ ព្រោះថាធម្មតាយើងបំពេញការងាររាល់ថ្ងៃ ប្រើប្រាស់ពេលវេលា ជំនាញ គំនិត របស់យើងដូចគ្នាដែរ។ របៀបដំណើរការរបស់ Agentic AI សមត្ថភាពខ្ពស់ក្នុងការបំពេញការងារដោយស្វ័យប្រវត្តិ និងប្រើប្រាស់ទិន្នន័យ និងបទពិសោធន៍របស់ខ្លួនដោះស្រាយបញ្ហាផ្សេងៗប្រកដដោយការច្នៃប្រឌិត របស់ Agectic AI អាចមានទម្រង់ផ្សេងៗពីគ្នា។…

  • រក្សាទ្រង់ទ្រាយដើមឯកសារដោយការ Embed fonts

    កម្មវិធី Microsoft Office ខ្លះមានមុខងារ embed font (បង្កប់ពុម្ពអក្សរ) ដើម្បីឱ្យពុម្ពអក្សរដែលនៅលើឯកសាររបស់យើងរក្សាទម្រង់ដដែលពេលបើកមើល ឬកែលើកុំព្យូទ័រ ឬឧបករណ៍ផ្សេងដែលគ្មានពុម្ពអក្សររបស់យើងបាន។ ការបង្កប់ពុម្ពអក្សរ (Embed font) អាចធ្វើបានទាំងកម្មវិធី Word និង PowerPoint នៅកន្លែងនេះ យើងឃើញមានជម្រើស ២ មានដូចជា Embed only the characters used on this document (best for reducing file size) និង Do not embed common system fonts ជម្រើស Embed only the characters used in the document/presentation អាចជួយកាត់បន្ថយទំហំផ្ទុកឯកសារ ប៉ុន្ដែប្រសិនកែលើឧបករណ៍ផ្សេងវានឹងខូចទម្រង់ពុម្ពអក្សរ។ ជម្រើសនេះ ដូចគ្នាទាំង Word…

  • ទាញយកកម្មវិធី Adobe LiveCycle Designer អាជ្ញាបណ្ណសាកល្បង

    កម្មវិធីមួយនេះធ្លាប់មានឈ្មោះថា Adobe LiveCycle Designer ឥឡូវនេះមានឈ្មោះថ្មីថា Adobe Experience Manager (AEM) ដែលមានមុខងារដដែល។ វាជាកម្មវីធីដែលគ្រប់គ្រងដោយក្រុមហ៊ុន Adobe ប៉ុន្ដែមានកញ្ចប់ជាវប្រើប្រាស់ដាច់ដោយឡែកពី Adobe Creative Cloud ផ្សេងទៀត។ ក្រុមហ៊ុន Adobe ក៏ធ្លាប់ដាក់កម្មវិធី Adobe Livecycle Designer លក្ខណៈសាកល្បង ឬអាជ្ញាបណ្ណសាកល្បង (Trial License) ជំនាន់ 6.1 ផងដែរ។ តាមរយៈអត្ថបទនេះ លោកអ្នកអាចទាញយកកំណែប្រែជំនាន់ ៦.១ ជាមួយអាជ្ញាបណ្ណសាកល្បងរយៈពេលប្រហែល ៣ ខែ។ ទាញយកឯកសារ (ដំណើរលើប្រព័ន្ធប្រតិបត្តិការ Windows តែប៉ុណ្ណោះ)! AEM_Designer_v6.1.zip លេខអាជ្ញាបណ្ណសាកល្បង (Serial number of LiveCycle ES4 trial version) 1139-1001-3886-4854-1284-1828 ចម្លង ឈ្វែងយល់ស៊ីជម្រៅពី Adobe Livecycle ឬ…

  • របៀបគណនាពន្ធលើប្រាក់បៀរវត្ស (ពន្ធលើប្រាក់ខែ)

    យោងតាមសេចក្ដីណែនាំ​ ស្ដីពី​ការអនុវត្តអត្រាពន្ធលើប្រាក់បៀរវត្សថ្មី​​ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ យើងខ្ញុំសូមណែនាំរបស់គណនាចំនួនពីររបៀប និងបកស្រាបវិធីដែលក្រសួងកំណត់ “លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ” ឬហៅឱ្យងាយយល់ថា Adjustment ។ គួរយល់ដឹងថារបៀបគណនីនេះ គឺចាប់មានសុពលភាព ឬអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៣ តរៀងទៅ។ ប្រសិនមានបច្ចុប្បន្នភាពអ្វីផ្សេង យើងខ្ញុំនឹងជូនដំណឹងនៅពេលក្រោយ និងតាមដានទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយដ្ឋានពន្ធដារ។ ដើម្បីស្វែងយល់ពីរបៀបគណនាយើងគប្បីដឹងពីព័ត៌មានដូចខាងក្រោម៖  ១. តារាងអត្រាកំណើនតាមថ្នាក់ថ្មី ចំណាត់ថ្នាក់ប្រាក់ចំណូលប្រចាំខែ អត្រាពន្ធ ពី ០៛ ដល់ ១ ៥០០ ០០០៛ ០% ពី ១ ៥០០ ០០១៛ ដល់ ២ ០០០ ០០០៛ ៥% ពី ២ ០០០ ០០១៛ ដល់ ៨ ៥០០ ០០០៛ ១០% ពី ៨…

  • របៀបបំប្លែង MKV to MP4 ជាមួយ HandBrake (Free & Easy)

    ហ៊ែនប្រេក (HandBrake) ជាកម្មវិធីដ៏មានឥទ្ធិពលមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Windows, MacOS, និង Linux ។ វាអនុញ្ញាឱ្យអ្នកបំប្លែងវីដេអូពីទម្រង់(format) មួយទៅទម្រង់(format) មួយទៀត រួមទាំងទម្រង់(format) MKV ទៅជា MP4 និងទម្រង់ជាច្រើនទៀត។ សំខាន់ជានេះវាមានទំហំផ្ទុកតូច ធ្វើការបានរហ័ស និងឥតគិតថ្លៃ។ ហេតុផលខ្លះៗ ដែលតម្រូវឱ្យអ្នកប្រើបំប្លែងវីដេអូទម្រង់ MKV ទៅ MP4? ដូច្នេះ ការបំប្លែងវីដេអូ MKV ទៅ MP4 គឺដើម្បីផ្ដល់ភាពងាយស្រួយក្នុងចែករំលែក និងការច្នៃបង្កើតមាតិកាថ្មី។ ជំហានទាំង ៦ ក្នុងការបំប្លែង MKV ទៅ MP4 ជាមួយ ហ៊ែនប្រេក(HandBrake) ជំហានទី១ ទាញយក និងតម្លើងកម្មវិធីឱ្យកុំព្យូទ័រ ចូលទៅកាន់គេហទំព័រ ហ៊ែនប្រេក(HandBrake) រួចចុច Download និងតម្លើងលើកុំព្យូទ័រ។ ជំហានទី២ ចូលទៅកាន់វីដេអូ MKV រួចទាញចូល HandBrake ឬបើកកម្មវិធី HandBrake រួចចុច Browse…

  • Elon Musk ណែនាំបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok!

    លោក អេឡុន ម៉ាស (Elon Musk) ដែលជាស្ថាបនិករបស់ xAI ណែនាំំគំរូបញ្ញាសប្បនិមិត្តថ្មីឈ្មោះថា Grok 3 ជាបញ្ញាសប្បនិមិត្តដែលឆ្លាតវៃបំផុតមួយ ហើយលោកបានប្រកាសថា វាឆ្លាតគេជាងបំផុតក្នុងលោកនេះ។ ជំនាន់បន្ទាប់របស់ AI នេះ នឹងនាំមកនូវភាពច្បាស់លាស់លើផ្នែកសំខាន់ៗដូចជា ប្រកបដោយហេតុផល បំប្លែងសារអក្សរទៅជាវីដេអូ និងកែតម្រូវសមត្ថភាពដោយខ្លួនឯងពីមួយពេលទៅមួយពេល។ ជាមួយមុខងារនវានុវត្តរបស់វា Grok 3 នឹងរួមចំណែកផ្លាស់ប្ដូរវិស័យ AI នៅពេលខាងមុខ។ អត្ថន័យនៃឈ្មោះ Grok ក្នុងការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍ខាងលើ លោក អេឡុន ម៉ាស បានពន្យល់ពីការបំផុសគំនិតពាក្យ Grok ថាបានដកស្រង់ពីរឿងនិទានមួយ។ នៅរឿងនោះ Grok តំណាងឱ្យអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយយល់ច្បាស់ពីរឿងអាថ៌កំបាំងសព្វគ្រប់បែបយ៉ាង។​ នេះមានន័យថា វាជាកម្រិតដែលលើសពីចំណេះដឹងរបស់មនុស្សធម្មតា និងដែលពោលពេញទៅដោយគំនិតយ៉ាងសម្បូរបែប។ លោក អេឡុន ម៉ាស សង្កត់ធ្ងន់ថា មូលដ្ឋានយល់ដឹងខ្ពស់ និងការយល់ច្បាស់ដ៏ជម្រៅចិត្ត គឺជាគោលគំនិតនៃការបង្កើតគំរូបញ្ញាសប្បនិមិត្ត Grok 3 នេះ។​ ឈ្មោះនេះ ឆ្លុះបញ្ចាំងទស្សនវិស័យរបស់ Grok…