តិចនិកឆបោកលើ Telegram ធំៗ ទាំង៨នៅកម្ពុជា


Telegram ជាថ្នាលទំនាក់ទំនងឌីជីថលដ៏ពេញនិយម ដោយសារវាជាសហគមន៍រូបិយបណ្ណគ្រីបតូដ៏ធំបំផុតមួយ និងភាពសម្បូរបែបក្នុងការទំនាក់ទំនង ឆាប់រហ័ស និងជាពិសេសមានប្រព័ន្ធការពារសុវត្ថិភាព​ខ្ពស់មួយផងដែរ។

ទោះជាមានមុខងារការពារប្រព័ន្ធសុវត្តិច្រើនយ៉ាងណាក្ដី ការប្រើប្រាស់ប្រកបដោយសុវត្តិភាពជាទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ផ្ទាល់។ ហេតុនេះហើយអ្នកប្រើប្រាស់គប្បីយល់ដឹងពីវិធីសាស្ត្រឆបោកធំៗ និងវិធីបង្កើនសុវត្ថិភាពដូចខាងក្រោម។

ដំបូងយើងមកដឹងមូលហេតុក្រុមឆបោកយក Telegram ជាឧបករណ៍ឆបោក

ភាពពេញនិយម និងងាយស្រួលក្នុងការងារបង្កើត Group, Channel, ជាពិសេសប្រមូលផ្ដុំមនុស្ស កសាងសហគមន៍ដែលមើលទៅដូចជាការពិត ធ្វើឱ្យការឆបោករបស់ពួកគេមានប្រសិទ្ធភាព​ និងចំណេញច្រើនជាមធ្យោយបាយផ្សេង។

បើដូចនេះតើ Telegram មានសុវត្ថិភាពក្នុងការប្រើប្រាស់ទេ?

មិនថាតែ Telegram ឬកម្មវិធីទំនាក់ទំនងផ្សេងនោះទេ ដើម្បីប្រាកដថាអ្នកមានសុវត្តិភាពក្នុងការប្រើប្រាស់ប្រពន្ធការពារដែលមានសម្រាប់ ឬផ្ទាល់ពីកម្មវិធីទំនាក់ទំនងទាំងនោះមិនអាចធានាសុវត្តិភាពរបស់អ្នកប្រើប្រាស់ពេញលេចទេ ពោលគឺអាស្រ័យលើការយល់ដឹងពីហានិភ័យ និងការការពាររបស់អ្នកប្រើប្រាស់។

ខាងក្រោមនេះជាប្រភេទនៃការឆបោកធំៗ ដែលប្រទះឃើញក្នុងកម្មវិធី Telegram

១. មនោសញ្ចេតនាក្លាយក្លែង (ស្វែងរកមិត្ត)

វិធីនេះ Admin ជួបក្នុង Skype មុនគេ ហើយក្រោយៗមកក៏ឃើញមានក្នុងកម្មវិធី Telegram ដែលដោយសារតែខ្មែរយើងនិយមប្រើប្រាស់ច្រើន។ ដំបូងមានមនុស្សមិនស្គាល់គ្នាផ្ញើសារមកសួរនាំពីនេះពីនោះ រួចហើយពឹងយើងបែបនេះបែបនោះ ហើយពឹងឱ្យយើងចូលគណនីធនគាររបស់គាត់ផ្ញើលុយទៅអ្នកផ្ញើទៀត ដោយធ្វើដូចទុកចិត្តយើង។

មួយរយៈក្រោយមកធ្វើជាមានបញ្ហាហើយខ្ចីលុយ ១០០០ដុល្លារ ក្រោយៗមកចុះមក ១០០ដុល្លារពេលយើងប្រាប់ថាអត់មាន។

២. ជំនួយការបច្ចេកវិទ្យាក្លែងក្លាយ

ខ្ញុំឃើញអ្នកមកវីដេអូ TechEd ឆ្លាតៗណាស់ ទូទៅពេលពួកគាត់ចង់សួរខ្ញុំ ពួកគាត់តែងហៅទូរសព្ទ (តេ) មកខ្ញុំជជែកផ្ទាល់ៗ។ ធ្វើបែបនេះល្អដែរ ព្រោះគាត់មានទម្លាប់មិនជឿកជាក់ ឬពឹកផ្អែកលើជំនួយការទំនាក់ទំនងដោយការផ្ញើសារ។ ការជជែកតាមការផ្ញើសារ ជាពិសេសពេលមានបញ្ហាបច្ចេកវិទ្យា វាធ្វើឱ្យអ្នកទាំងអស់គ្នារងគ្រោះព្រោះឱកាសគេឆបាកច្រើន។

៣. គណនីក្លែងក្លាយ (Admin)

ដូចអ្នកទាំងអស់គ្នាដឹងហើយថា Telegram មានកម្មវិធីតូចៗ ក្នុងកម្មវិធិរបស់វាហៅថា ប៊ត (Bot) ដែលប៊តនេះ នរណាក៏អាចបង្កើតបានដែរ ហើយជាពិសេសគេថាចម្លងពីគ្នាបានទៀតផង។ ឧទាហរណ៍ យើងធ្លាប់ប្រើប៊តចម្លងអត្ថបទពីរូបភាព ក្រោយៗមកវាកម្មវិធីច្រើនដូចគ្នា username ស្រដៀងៗគ្នា។ ពេលមួយយើងចុចខុសកម្មវិធីយើងប្រើរាល់ដង ហើយវាប្រាប់ផ្ញើតំណ (link) គណនីជនឆបោកឱ្យយើងទាក់ទងទៅ។

តិចនិកនេះមិនត្រឹមតែឧទាហរណ៍ខាងលើទេ មានការឆបាកដោយប្រើរូប Profile បុគ្គលមានឥទ្ធិពល មានអំណាច ក្នុងប្រទេសដើម្បីធ្វើឱ្យអ្នកផ្តល់ជំនួយ គាំទ្រសកកម្មភាព និងអាជីវកម្មអ្នកវិនិយោគជាដើម។

៤. សន្ទូច (Phishing) ព័ត៌មាន

តិចនិចៗ នេះគោលដៅចំបងគឺយកព័ត៌មានសំខាន់របស់អ្នកប្រើប្រាស់ដើម្បីលក់ទៅភាគីទីបី។ ភាគច្រើនដែលយើងអាចសម្គាល់បានគឺសារផ្ញើមកសរសេរខុសអក្ខរាវីរុទ្ធ វេយ្យករណ៍ លក្ខណៈបន្ទាន់ ពាក់ព័ន្ធនឹងគណនី តម្រូវពីក្រុមហ៊ុន Telegram ផ្សេង។

៥. តំណភ្ជាប់ ឬឯកសារគ្រោះថ្នាក់ (មេរោគ)

ពេលខ្លះមនុស្សយើងស្គាល់រាប់អានគ្នាទេ ប៉ុន្ដែគណនីរបស់ពួកយើងត្រូវបានគេគ្រប់គ្រងហើយឱ្យផ្ញើតំណ និងឯកសារមេរោគ ដែលពេលយើងចុចទាញយក និងដំឡើងវាបង្ករគ្រោះថ្នាក់ដល់ឧបករណ៍របស់យើង និងច្រើនជាងនេះ។ ដូច្នេះត្រូវពិនិត្យឱ្យបានច្បាស់មុនទាយយក និងចុចលើតំណណាមួយទោះបីមនុស្សស្គាល់គ្នាក៏ដោយ។

៦. ការវិនិយោគក្លែងក្លាយ

ការវិនិយោគនេះ លក្ខណៈសុខៗ ចាប់យើងចូលក្រុមណាមួយ រួចវាកាត់តប្រត្តិបត្តិការវិនិយោគ ដកប្រាក់ដាក់់ប្រាក់ ហើយធ្វើជាសួរនាំគ្នាផ្សេងៗ។ យើងអាចសម្គាល់លក្ខណៈឆបោកតាមរយៈរូបកាត់ត ពុម្ពអក្សរ ខុសទំហំគ្នា ខុសជួល ខុសពណ៌ ខុសប្រេន (brand) លេខប្រតិបត្តិការដូចៗគ្នា ម៉ោង​ និងកាលបរិច្ឆេទប្រតិបត្តិការដូចគ្នា ឬលុបម៉ោងចេញក៏មាន។

៧. បំពេញពាក្យសម្ភាស (Surveys) យកលុយ

ពេលខ្លះយើងទទួលបានទម្រង់បំពេញសំណួរចម្លើយ ដែលគ្រាន់តែចំណេយពេលបំពេញ ១ ទៅ ២នាទីបានឈ្នួល ១០ដុល្លារអីនុស។ បែបមើលទៅល្អខុសទំនងបែបនេះ និងស្រដៀងនេះច្រើនទៀតដឹងតែបោក១០០ភាគរយហើយ។

៨. ការងារក្លែងក្លាយ

មនុស្សយើងចង់បានការងារស្រួលៗ ធ្វើការងារតិច តែប្រាក់ខែច្រើនៗ។ ពួកឆបោកក៏ដឹងដែរ ដូច្នេះហើយវាបង្កើតការងារក្លែងក្លាយដើម្បីទាញមនុស្សកំពុងស្វែងរកការងារធ្លាក់ចូលអន្ទាក់របស់ពួកវា។ ពេលចូលអន្ទាក់វា អ្នកទាំងអស់គ្នាត្រូវបង់លុយ ឬទៅកន្លែងសម្ភាសត្រូវគេចាប់ជំរិតជាដើម។

ករណីនេះមិនមែនតែបរទេសទេ មានយុវជនខ្មែរយើងខ្លះទៅតាមសម្ភាសតាមគេនៅខនដូ (condo) កន្លែងស្ងាត់ៗផ្សេងទៀតដែលពិបាករកជំនួយពេលដឹងខ្លួន។

របៀបការងារខ្លួនឯងពីជនឆបោក

ប្រសិនបើអ្នកចាញ់បោកគេ ត្រូវពិនិត្យគណនីធនាគារ និងបង្កកវាជាបន្ទាន់។ លើសពីនេះត្រូវប្រើប្រាស់លេខទូរសព្ទដើម្បីចូលគណនីវិញ ដោយព្យាយមចូលៗហើយចូលទៀតទោះបីមិនអាចក៏ដោយ។ កម្មវិធី Telegram មានមុខងារសង្ស័យដែលរាល់ការព្យាយមចូលគណនីច្រើនដងក្នុងរយៈពេលខ្លី ប្រព័ន្ធនឹងផ្អាកដំណើរការគ្រប់ឧបករណ៍ទាំងអស់។ ហើយចុងក្រោយអ្នកឈ្នះគឺអ្នកមានលេខទូរសព្ទដៃ។

រាយការណ៍ករណីសង្ស័យ

នៅពេលមានករណីណាមួយអ្នកសង្ស័យថាជាតិចនិតឆបោក គណនីឆបោប គប្បីរាយការណ៍ (Report) និងបង្ខាំងគណនី (Block) ដើម្បីផ្ដាច់ទំនាក់ទំនងពីជនឆបោក។ ធ្វើបែបនេះមិនត្រឹមតែជួយខ្លួនឯងប៉ុណ្ណោះទេ យើងថែមទាំងជូនដំណឹងដល់ប្រព័ន្ធសុវត្ថិភាពដើម្បីឱ្យតាមដាន និងកំណត់សម្គាល់គណនីសង្ស័យនោះ ជៀសវាងបន្តបោកអ្នកផ្សេងទៀតបាន។

កំណត់លេខកូដសម្ងាត់ និងពាក្យសង្ងាត់ដែលមានភាពសម្មុកស្មាញ

ពាក្យសម្ងាត់គប្បីមានអក្សរតូច អក្សរធំ លេខ សញ្ញាពិសេសចម្រុះ ហើយកុំសរសេរក្នុង Save Message ផ្ទាល់ខ្លួន ជាពិសេសឧស្សាហ៍ដូរវា ហោចណាបីខែម្តង។

បើកដំណើរប្រព័ន្ធការពារពីរជំហាន (2 Step/Factor Authentication)

មុខងារពិសេសមួយលើ Telegram អនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ពាក្យសង្ងាត់ជាន់ទីពីរ ដើម្បីពង្រឹងការប៉ុនប៉ងចូលគណនីដែលជនឆបោក។

ពិនិត្យឧបករណ៍សកម្ម (Active session) ជាប្រចាំ

ជួនកាលគណនីយើងគេគ្រប់គ្រងហើយតែគ្រាន់តែអ្នកមានសកម្មភាពក៏មានដែរ ដូច្នេះគប្បីពិនិ្យឧបករណ៍សកម្មដែលអ្នកប្រើប្រាស់ផ្ទាល់ខ្លួន និងសម្គាល់សកម្មភាពខុសប្រក្រតី។

ប្រើប្រាស់បណ្ដាញឯកជននិម្មិត (VPN)

ភ្ជាប់ VPN ជួយលាក់លេខអត្តសញ្ញាណ (IP) ពិតរបស់ឧបករណ៍ប្រើប្រាស់របស់យើង ដែលបន្ថែមការការពារការប៉ុនប៉ងចូលគណនី។


  • Top In-Demand Digital Skills for Modern Tech Careers

    Top In-Demand Digital Skills for Modern Tech Careers

    This paragraph serves as an introduction to your blog post. Begin by discussing the primary theme or topic that you plan to cover, ensuring it captures the reader’s interest from the very first sentence. Share a brief overview that highlights why this topic is important and how it can provide value. Use this space to…

  • Hello world!

    Hello world!

    Welcome to WordPress. This is your first post. Edit or delete it, then start writing!

  • How Online Learning Accelerates Professional Growth

    How Online Learning Accelerates Professional Growth

    This paragraph serves as an introduction to your blog post. Begin by discussing the primary theme or topic that you plan to cover, ensuring it captures the reader’s interest from the very first sentence. Share a brief overview that highlights why this topic is important and how it can provide value. Use this space to…

  • The Essential Guide to Career Transition in Technology

    The Essential Guide to Career Transition in Technology

    This paragraph serves as an introduction to your blog post. Begin by discussing the primary theme or topic that you plan to cover, ensuring it captures the reader’s interest from the very first sentence. Share a brief overview that highlights why this topic is important and how it can provide value. Use this space to…

  • Five Ways Students Can Gain Practical Tech Experience

    Five Ways Students Can Gain Practical Tech Experience

    This paragraph serves as an introduction to your blog post. Begin by discussing the primary theme or topic that you plan to cover, ensuring it captures the reader’s interest from the very first sentence. Share a brief overview that highlights why this topic is important and how it can provide value. Use this space to…

សាធារណៈមតិ

Leave a Reply

Your email address will not be published. Required fields are marked *