រកបានគំរូប្រវត្តិរូបការងារល្អមួយ អាចធ្វើឱ្យលោកអ្នកចំណេញពេលវេលាច្រើន និងជារឿងដែលល្អបំផុតសម្រាប់អ្នកទើបចាប់ផ្ដើម។ TechEd និង CareerEdge សហការចែករំលែកគំរូល្អៗ សម្រាប់អ្នកមានបទពិសោធន៍ និងគ្មានបទពិសោធន៍ខាងក្រោមដោយឥតគិតថ្លៃ។ ឥតគិតថ្លៃមែនតែមានប្រសិទ្ធភាពពិតៗ។

១.​ គំរូសាមញ្ញ សមរម្យ

គំរូនេះ សិស្ស និងនិស្សិតចាប់ផ្ដើមស្វែងរកការងារដំបូងៗ អាចប្រើប្រាស់បាន។ ក្រៅពីការងារគំរូនេះ អាចប្រើប្រាស់សម្រាប់ការដាក់ពាក្យអាហារូបករណ៍ផងដែរ។

ទាញយកគំរូ CV សាមញ្ញ

២. សម្រាប់សិស្ស និស្សិត និងបែបទំនើប

គំរូប្រភេទនេះ ទំនើប និងទាន់សម័យ មានពីរជួរឈរផ្តល់ភាពងាយស្រួលសម្រាប់ការអាន ជាពិសេសសម្រាប់ប្អូនៗ ដែលមានបទពិសោធន៍តិច ឬមិនកម្រិតក្នុងការសរសេរលម្អិតពីជំនាញ និងបទពិសោធន៍។

ទាញយកគំរូ CV ទំនើប

៣.​ សមា្រប់អ្នកមានបទពិសោធន៍

មានបទពិសោធន៍ ១ ឬ ២ ទៅគំរូប្រភេទនេះល្អបំផុត។ វាមានភាពបត់បែន ដូច្នេះហើយទើបគេនិយាយថា គ្រប់គ្នាប៉ងប្រាថ្នា។

ទាញយកគំរូសម្រាប់អ្នកមានបទពិសោធន៍

៤. គំរូទំនើបលើ PowerPoint

គំរូផ្សេងៗសុទ្ធតែនៅលើកម្មវិធី Word ខណៈតាមពិតវាមានភាពងាយស្រួយក្នុងការកែ លុប ថែមថយ ជាងប្រៀបធៀបនឹងការធ្វើដូចគ្នាលើ Word ។ សាកល្បងទាញយកឯកសារហើយកែខ្លួនឯងមើលម្តងទៅដឹងហើយ។

ទាញយកគំរូ CV PowerPoint

គំរូស្រដៀងគ្នានេះ យើងបានរៀបចំលើ Canva (កាន់វ៉ា) ដែលជាកម្មវធិរចនាពេញនិយមជាងគេសម្រាប់អ្នករចនាបែបរហ័សទាន់ចិត្ត។

គំរូ CV កែលើកាន់វ៉ាទី១: Professional resume 1 (edit on canva.com)

គំរូ CV កែលើកាន់វ៉ាទី២: Professional resume 2 (edit on canva.com)


2 responses to “របៀបធ្វើ CV និងគំរូកែបានងាយៗ”

  1. ប៊ន ស្រិណេ Avatar
    ប៊ន ស្រិណេ

    នាក់រត់តុ

    1. Kiri Kroem Avatar

      គំរូខាងលើប្រើប្រាស់បានទូទៅមិនរើសទេមុខដំណែងទេប្អូន។

Leave a Reply

Your email address will not be published. Required fields are marked *