ការថតអេក្រង់(Screen record) ជាមុខងារដែលមានប្រយោជន៍ និងតម្រូវការចំបាច់មួយសម្រាប់កំព្យទ័ររបស់យើងទាំងអស់គ្នា។ មុខងារនេះ Microsoft PowerPoint ដាក់ឱ្យប្រើប្រាស់ ដើម្បីអាចជួយការងារថតអេក្រង់កម្រិតស្រាលក្នុងការរក្សទុកព័ត៌មានជាវីដេអូ ការបង្កើតមាតិកាពហុមេឌៀដែលទាក់ទាញ ដែលអាចចែករំលែកជាមួយទស្សនិកជននៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។

មិនថាអ្នកកំពុងរៀបចំមេរៀន បទបង្ហាញអាជីវកម្ម ឬការបង្រៀនណាមួយនោះទេ អាចធ្វើបានជាមួយមុខងារថតអេក្រង់របស់ PowerPoint។ មុខងារថតអេក្រង់នេះ មិនគ្រាន់តែអាចថតបង្ហាញលើតែកម្មវិធី PowerPoint ប៉ុណ្ណោះទេ វាអាចថតអេក្រង់គ្រប់កន្លែងដែលអ្នកបើកបង្ហាញទាំងអស់តែម្តង។

របៀបថតអេក្រង់នៅក្នុង PowerPoint

ជំហានទី១: បើក ឬបង្កើតឯកសារ PowerPoint មួយ

មិនថាអ្នកថតអេក្រង់បទបង្ហាញលើ PowerPoint ឬព័ត៌លើអេក្រង់ផ្សេងនោះទេ អ្នកត្រូវបើក ឬបង្កើតឯកសារ PowerPoint មួយសិនដើម្បីអាចចូលទៅកាន់មុខងារនេះ។

ជំហានទី២: ទៅកាន់ថេប Record

ចុចលើថេប Record > Screen Recording
បន្ទាប់មកជ្រើសរើសតំបន់ ឬធំអក្រង់សម្រាប់ថត និងកំណត់សម្លេងបិទបើកបានផងដែរ។

ជំហានទី៣ៈ លទ្ធផលសម្រេច

លទ្ធផល ឬវីដេអូសម្រេចនឹងរក្សារទុកក្នុង slide ដែលអ្នកស្ថិតនៅមុនថត។ អ្នកអាចរក្សារទុកឯកសារជាទម្រង់ ppt ឬ ចុច mouse ស្ដាំលើវីដេអូរួច Save Media as… ដើម្បីរក្សារទុកជាទម្រង់ mp4 (វីដេអូ)។

ចំណាំ

នៅលើ PowerPoint មានមុខងារថតបង្ហាញ (Slide Show > Record > From {Current Slide …/Beginning…} ដែលមុខងារនេះសម្រាប់ថតតែបទបង្ហាញតែប៉ុណ្ណោះ។


Leave a Reply

Your email address will not be published. Required fields are marked *